ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃ៧ មិថុនា ឆ្នាំ២០២៣

 

គម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាបរវាងទីក្រុងភ្នំពេញ​ និងក្រុងបាវិត​ក្នុងខេត្តស្វាយរៀង នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ។ នេះបើយោងតាមឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​

ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដែលជាផ្លូវថ្មីទាំងស្រុង។

តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារ និងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង បញ្ចប់នៅក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]