សម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។

ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។

សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។

សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?»

«ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់សិទ្ធិឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តអាចចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធ cdcIPM

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) សម្រេចអនុញ្ញាតឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)​​ នៅត្រីមាសទី៣ ឆ្នាំ២០២៥។ ក្រុមការងារជំនាញរបស់ CDC និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ ដើម្បីពិនិត្យលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។ ក្រុមការងារ CDC ក៏កំពុងធ្វើសន្ធានកម្មតភ្ជាប់ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ឈានទៅចាប់ផ្តើមបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥។ គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ (អានបន្ថែម) បច្ចុប្បន្ន គម្រោងវិនិយោគថ្នាក់ក្រោមជាតិ មានទំហំវិនិយោគមិនលើសពី ៥លានដុល្លារ តម្រូវឱ្យចុះបញញ្ជីនៅថ្នាក់ក្រោមជាតិ តាតាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ CDC បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម […]

រដ្ឋចេញវិធានការ ៣ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានទឹកទាំងក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីគ្រប់គ្រ​ង​ធនធានទឹកក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា។ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមដែលពាក់ព័ន្ធរួមមាន៖ ភាពមានកម្រិតនៃប្រសិ​ទ្ធភាពនៃការបែងចែកធនធានទឹក កង្វះលិខិតបទដ្ឋានគតិយុត្ត ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័​យ​ប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។ ជាលទ្ធផល កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ ២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យក​សិកម្ម និងឧស្សាហកម្ម ៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអច​ល​ន​ទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង​សង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]

ត្រឹមខែកុម្ភៈ រដ្ឋផ្តល់ការលើកទឹកចិត្តគម្រោងជាប់គាំងនៅព្រះសីហនុចំនួន ២៦៩គម្រោង តម្លៃប្រមាណជាង $៦ពាន់លាន

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងចំនួន ២៦៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណជា ៦,៦៦៩លានដុល្លារ, ខណៈមានគម្រោងចំនួន១៤ទៀត ទើបទទួលបានការលើកទឹកបន្ថែមនៅក្នុងខែកុម្ភៈនេះ។ នេះបើតាមកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤គម្រោង និង ការពង្រីកគម្រោង ចំនួន៤, ដោយមានទុនវិនិយោគសរុប ៧៩លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.២៦៦ កន្លែង។ បន្ថែមពីនេះ ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ចំនួន ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩គម្រោង និងទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោង។ ជាក់ស្តែង, ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោង […]

រដ្ឋចេញវិធានការអនុវត្តស្តង់ដារប្រេងប្រភេទ(EURO 5)  ដើម្បកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីដោះស្រាយការបំពុលបរិយាកាស រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តស្តង់ដារឥន្ធនៈ EURO 5 ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពខ្យល់ និងការពារសុខភាពសាធារណៈដោយគ្រប់គ្រងការបំភាយប្រេងឥន្ធនៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹង រាជរដ្ឋាភិបាល បានឯកភាព ២ចំណុច គឺ១- អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ និង២-កំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និង ឈានទៅជំនួសប្រភេទប្រេងសាំងស្តង់ដារ EURO 4 ទាំងស្រុងតែម្តង។ បន្ថែមពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ គឺសំដៅដាក់ចេញវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេង ឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត។ គួរបញ្ជាក់ថា EURO […]

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]