កម្ពុជាកំពុងព្រាងអនុក្រឹត្យគ្រប់គ្រងថាមពល ខណៈវិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើវិស័យនេះ

ក្រសួងរ៉ែ និងថាមពល កំពុងព្រាងអនុក្រឹត្យមួយ ដើម្បីគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ខណៈនេះដែរក៏មានក្រុមហ៊ុនកូរ៉េចង់មកធ្វើការវិនិយោគលើវិស័យថាមពលនៅកម្ពុជាផងដែរ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីព្រាងអនុក្រឹត្យ មានគោលបំណងក្នុងការកំណត់បទប្បញ្ញត្តិសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការគ្រប់គ្រងនេះ នឹងអនុវត្តតាមបទដ្ឋាននិងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពលស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល។

បើតាមកិច្ចប្រជុំ អនុក្រឹត្យនេះ ត្រូវបានពិនិត្យ និងផ្តល់យោបល់ចុងក្រោយពីក្រុមការងារអន្តរក្រសួង មុននឹងបញ្ជូនសេចក្តីព្រាងនេះទៅ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើការពិនិត្យបន្ត និងស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល។

ពាក់ព័ន្ធជាមួយនឹងការងារថាមពលនេះដែរ ក្រុមហ៊ុនរដ្ឋ Oasis Engery របស់ប្រទេសកូរ៉េ ចង់ជំរុញការវិនិយោគក្នុងវិស័យថាមពលរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ក្រុមហ៊ុននេះ កំពុងស្វែងរកឱកាសមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រួមមានការរៀបចំប្រព័ន្ធគ្រប់​គ្រង​អគ្គិសនី  ស្តង់ដារបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការផ្តាស់ប្តូរបទពិសោធន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]