វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងបីឱ្យកាន់ជិតស្និទ្ធ។

ការប្តេជ្ញានេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប មេដឹកនាំប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ទន្ទឹមគ្នានេះ ប្រទេសទាំងបី បានឯកភាពថា នឹងប្តេជ្ញាបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។

ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញអាជ្ញាធរកម្ពុជា-ឡាវ ពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ដោយឡែក ជាមួយប្រទេសវៀតណាម សម្ដេច ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃផងដែរ។

គួរបញ្ជាក់ថា តាមរយៈជំនួបពិភាក្សាខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រទេសទាំងបីកាន់តែខ្លាំង។

ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរួមគ្នា មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]

ក្រុមហ៊ុនធំចំនួន២ គ្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នៅក្រុងភ្នំពេញ

ក្រុមហ៊ុនធំចំនួន២ គឺក្រុមហ៊ុន SAGE ENGINEERING និងក្រុម […]