កម្ពុជាចំណាយជាង ៣លានដុល្លារ បង្កើតប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៣,៤លានដុល្លារ ដើម្បីបង្កើតប្រព័ន្ធថ្មីមួយហៅថា ប្រព័ន្ធបញ្ជរតែមួយជាតិដែលទើបបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជួយជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

ប្រព័ន្ធថ្មីនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើ​​ការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម​។

មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច  តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោ​បាយ​​អេឡិចត្រូនិក។

សំខាន់ជាងនេះទៀត ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ា​ន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារ  ប្រតិវេទន៍គយ និងទិន្នន័យឯក​សារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសខាងលើ បានឱ្យដឹងថា គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយប្រើប្រាស់ថវិកាសរុប ក្នុងរយៈពេល ៧ឆ្នាំ ពោលគឺ ពី២០១៨ ដល់ ២០២៤ ប្រមាណ ៣,៤ លានដុល្លារ។

ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។

ក្នុងនោះ សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរមួយជាតិ ដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងកិច្ចសហការ រវាងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធឱ្យទទួលបាននូវព័ត៌មាន, ទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការ  ជាពិសេស សម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបទនាំចេញនាំចូលទំនិញ។

រីឯវិស័យឯកជនវិញ ប្រព័ន្ធនេះ បង្កលក្ខណៈងាយស្រួល ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេសការកាត់បន្ថយនីតិវិធីក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ សម្រាប់ការនាំចេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]