កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន  ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថានឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។

ដោយឡែក ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជាអនុសាសន៍ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]