កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសិក្សាលម្អិតផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការហើយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ  នឹងអាចឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀមរាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុន អាចបញ្ចប់ការសិក្សាយ៉ាងយូរត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ដោយសារកន្លងមកក្រុមហ៊ុនបានសិក្សាអស់រយៈពេល ៥ខែរួចមកហើយ រួចបន្ទាប់មកនឹងផ្តល់ការសិក្សាលម្អិតជូនមករាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់នេះ (ពីភ្នំពេញ ទៅសៀមរាប) អាចត្រូវចំណាយ ប្រមាណ ២៥០០​លានដុល្លារ ដោយក្នុង ១គីឡូម៉ែត្រ ត្រូវចំណាយ ១០លានដុល្លារ។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យក៏ដូចជាផែនការដែលបានគ្រោងទុកថា បើមានផ្លូវល្បឿន​លឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី តទៅសែនមនោរម្យ ចេញតទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ តចេញមកសៀមរាប ហើយចេញមកភ្នំពេញវិញ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]