កម្ពុជា-ជប៉ុន កំពុងជំរុញចេញផែនការយុទ្ធសាស្រ្តគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេស

ក្រសួងសាធារណការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានសហការគ្នា ដើម្បីជំរុញ និងពន្លឿនចេញផែនការយុទ្ធសាស្រ្តគម្រោងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទឹក និងអនាម័យមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងការកំណត់វិស័យទឹកកខ្វក់ជាវិស័យអាទិភាពខ្ពស់។

ឯកឧត្តមបន្ត កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការពិភាក្សា និងចែករំលែកលើបញ្ហាប្រឈមនានាដូចជា កត្តាខ្វះខាតធនធានមនុស្សលើវិស័យប្រព័ន្ធទឹកកខ្វក់ និងអនាម័យ​ ដើម្បីរៀបំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តក្នុងការជំរុញការអនុវត្តគម្រោងនានាទាក់ទងនឹងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាពបំផុត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជាចំនួន៦១,៧១% ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ដោយឡែក អាងប្រព្រឹត្តកម្មទឹកកខ្វក់មេកំពុងដំណើរការគិតត្រឹមឆ្នាំ២០២០ មានចំនួន៤ និងមានសមត្ថភាពសរុបប្រមាណ ៣៧.៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

បច្ចុប្បន្នមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្នាក់ជាតិចំនួន ៦បន្ថែមទៀត កំពុងស្ថិតនៅក្រោមការរចនា និងសាងសង់ ហើយរំពឹងថាសមត្ថភាពសរុបនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ នឹងកើនឡើងដល់ ៨២.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

គួររម្លឹកថា កន្លងមកមានប្រទេសអូស្រ្តាលី ក៏ធ្លាប់បានជួយរៀបចំសេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកកខ្វក់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ពលរដ្ឋផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]