អូស្ត្រាលីជួយកម្ពុជាដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុង

សហគមន៍ទឹកអូស្ត្រាលី (AWA) បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា​ រៀបចំផែនការ និងការគ្រប់គ្រងទឹកកខ្វក់ក្នុងទីក្រុង។ នេះបើតាមសិក្ខាសាលាចំនួនពីរថ្ងៃ រៀបចំឡើងកាលពីថ្ងៃទី០៦ និងទី០៧ ខែធ្នូ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមនៃទឹកកខ្វក់នាពេលបច្ចុប្បន្ន និងអនាគត និងរកដំណោះស្រាយបញ្ហាអនាម័យដែលបណ្តាលមកពីការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។

លោកស្រី Sally Armstrong ប្រធានផ្នែកកម្មវិធីអន្តរជាតិ និងឧស្សាហកម្មនៃ AWA បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានផ្តល់នូវវេទិកាមួយពិសេស ក្នុងការភ្ជាប់អ្នកវិជ្ជាជីវៈផ្នែកទឹកកខ្វក់របស់អូស្ត្រាលី និងកម្ពុជា។

លោកស្រី បានបន្តថា សមាជិករបស់ AWA មានអ្នកជំនាញ និងមានបទពិសោធន៍លើវិស័យទឹកកខ្វក់ជាច្រើនរូប និងមានបំណងចង់ចែករំលែកបទពិសោធន៍ និងភាពជោគជ័យនេះ ជាមួយអ្នកជំនាញកម្ពុជា។

លោកស្រីបានបន្ថែមថា សិក្ខាសាលានេះ ក៏បានផ្តល់ឱកាសដល់ទាំងអូស្ត្រាលី និងកម្ពុជា ឱ្យមានការស្វែងយល់ពីគ្នាកាន់តែច្បាស់ជាងមុននូវបញ្ហាប្រឈមអំពីទឹកកខ្វក់ក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនឹងរកការសហការទៅថ្ងៃអនាគតជាមួយគ្នា។

នាឱកាសនោះដែរ អ្នកជំនាញរបស់ AWA បានចែករំលែកនូវការអនុវត្ត និងដំណើរការគ្រប់គ្រងទឹកកខ្វក់នៅអូស្ត្រាលី រួមមានផែនការសម្រាប់លទ្ធផលការងារបរិស្ថាន និងសុខភាព និងតួនាទីរបស់អាជ្ញាធរ ប្រតិបត្តិករលើសេវាកម្មទឹក​ និងសាធារណៈជន។

ចំណែកថ្ងៃទី២ សិក្ខាសាលា បានបង្ហាញពីគ្រោះថ្នាក់ និងហានិភ័យប្រព័ន្ធទឹកកខ្វក់ គំរូតម្លៃ ជម្រើសបច្ចេកវិទ្យា ផែនការសម្រាប់ផលប៉ះពាល់អាកាសធាតុ និងសារៈសំខាន់នៃកិច្ចសហការជាមួយអ្នកពាក់ព័ន្ធផ្សេងៗ។

គួរបញ្ជាក់ថា សហគមន៍ទឹកអូស្ត្រាលី (AWA) គឺជាបណ្តាញធំអ្នកជំនាញវិស័យទឹកធំបំផុតរបស់អូស្រ្តាលី និងរួមមានអ្នករៀបចំគោលនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នករចនាប្លង់ និងវិស្វករ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]