គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែកខាងលិច និងខាងកើតនៃរាជធានីភ្នំពេញឱ្យមានភាពរលូន ជួយសម្រាលការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែឆាប់រហ័ស

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧ ខាងមុខនេះ ខណៈបច្ចុប្បន្នភាគីពាក់ព័នបានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងរួចរាល់ហើយ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើឡើង រវាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

តំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយគ្រឿងចក្រ និងសម្ភារៈបច្ចេកទេស ព្រំទាំងរៀបចំការងារការដ្ឋានឱ្យបានរួចរាល់ ដើម្បីឈានទៅកាន់ពិធីបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៧ ខាងមុខ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-ទីក្រុងរណបមេគង្គឃី គឺជាគំនិតផ្តួចផ្តើម និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតភ្ជាប់តំបន់ខាងលិច និងប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងគោលដៅអភិវឌ្ឍន៍ និងពង្រឹងអត្ថប្រតយោជន៍សេដ្ឋកិច្ច និងកាត់បន្ថយការកកស្ទះចររាចរណ៍នៅក្នុងទីក្រុងភ្នំពេញផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វាគមន៍តំណាងថ្មីរបស់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំនាក់ទំនង និងជំរុ […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]