ក្រសួងសាធារណការពិនិត្យ និងយល់ព្រមលើការរចនាបឋមនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងព្រះសីហនុ ដែលសិក្សាដោយក្រុមហ៊ុនចិន

ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន CREEC និងស្ថាប័នចិនក្នុងការជំរុញការអភិវឌ្ឍទីក្រុងព្រះសីហនុឱ្យមានចីរភាព និងអនាម័យបរិស្ថានខ្ពស់

កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាននៅតំបន់គោលដៅយុទ្ធសាស្ត្រត្រូវបានជំរុញកែលម្អ និងបន្តអភិវឌ្ឍឥតឈប់ឈរ តាមរយៈកិច្ចប្រជុំពិភាក្សាការងារលើការរចនាបឋមនៃគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងមានសមាសភាពគ្រប់គ្រងគម្រោង បានចូលរួមបំពេញបេសកកម្មនេះ។

ជំនួបពិភាក្សាការងារនេះ  ត្រូវបានធ្វើឡើងជាមួយតំណាងក្រុមហ៊ុន China Railway Eryuan Engineering Group Co., Ltd. (CREEC) ក្រោមការដឹកនាំរបស់លោក Wang Jinyong តំណាងនាយកក្រុមហ៊ុន និងលោក LEI Pengquin នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សេដ្ឋកិច្ច ប្រចាំតំបន់អាស៊ាន (AIECO)។ គោលបំណងចម្បងនៃបេសកកម្មនេះ គឺដើម្បីចូលរួមពិនិត្យ និងពិភាក្សាលើការរចនាបឋម (Preliminary Design Review) ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើទិដ្ឋភាពសំខាន់ៗ រួមមានទិដ្ឋភាពទូទៅនៃគម្រោង ផែនការរចនា វឌ្ឍនភាព និងកាលវិភាគការងារ ព្រមទាំងការដោះស្រាយបញ្ហាប្រឈម និងសំណូមពរផ្សេងៗ។

ជាលទ្ធផល ក្រោយពីបានពិនិត្យ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងម៉ត់ចត់និងស៊ីជម្រៅមក ភាគីចិនបានយល់ព្រមធ្វើការកែសម្រួលនូវចំណុចខ្វះខាតនានាស្របតាមសំណើរបស់ភាគីកម្ពុជា។ បន្ទាប់មក ភាគីកម្ពុជាបានសម្រេចព្រមព្រៀងលើឯកសារការរចនាប្លង់ដំបូងដែលសិក្សាដោយក្រុមហ៊ុន CREEC ថាមានភាពត្រឹមត្រូវ និងឆ្លើយតបចំតម្រូវការជាក់ស្តែងនៅក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (MoM) និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរលើការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ នៅចំពោះមុខអ្នកចូលរួម និងអ្នកជំនាញការទាំងអស់។

ការសម្រេចបាននូវកិច្ចព្រមព្រៀងលើការរចនាបឋមសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយចីរភាព។ ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងចម្រោះទឹកកខ្វក់នេះ មិនត្រឹមតែការពារបរិស្ថាន និងសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិន និងជំរុញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សាងសង់សម្រេចបាន ៣៣%ហើយ

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន […]