កម្ពុជា សហការជាមួយ១២ប្រទេស សិក្សាពីវិធីគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

កម្ពុជា និងប្រទេស ១២ផ្សេងទៀត រួមគ្នារកវិធីក្នុងការគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ នេះបើ​តាមសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circu​lar Economy) ក្នុងកំឡុងពេលអន្តរកាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ដល់៨ ខែកញ្ញា ឆ្នាំ២០២៣។

សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន១៣ រួមមាន កម្ពុជា ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។

ជាមួយគ្នានោះផងដែរ អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារ​អាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន សំដៅធានាអនុវត្តគម្រោងគ្រប់គ្រងសំណល់រឹងឱ្យបានជោគជ័យ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចក្រា (Circular Economy) គឺជាវិធីសាស្រ្តមួយក្នុងការកែប្រែវត្ថុដែលជាកាកសំណល់រឹងឱ្យក្លាយជាវត្ថុមានប្រយោជន៍ឡើងវិញ មានន័យថាទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ក៏ជួយកាត់បន្ថយកំណើនបរិមាណសំណល់ និងរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០៣០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]