កម្ពុជា-អាល្លីម៉ង់រួមគ្នាពង្រឹងយុទ្ធសាស្រ្តគ្រប់គ្រងសំរាម ដើម្បីលើកម្ពស់សោភណភាពទីក្រុង

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អសោភ័ណភាពទីក្រុង និងនិរន្តរភាពបរិស្ថាន កម្ពុជា និងអាល្លឺម៉ង់ប្តេជ្ញារួមគ្នាពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងកាកសំណល់របស់ប្រទេស។ ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាឡឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការមួយដែលមានឈ្មោះថា “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា”។

កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកបណ្ឌិត Gunter Riethmacher នាយកប្រចាំប្រទេសនៃ GIZ ។

គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខណ្ឌគ្រប់គ្រងកាកសំណល់ដែលមានស្រាប់ដោយរួមបញ្ចូលនូវគោលការណ៍សេដ្ឋកិច្ចដោយផ្អែកលើគំរូចក្រា ដើម្បីលុបបំបាត់ការបំពុល និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងកាកសំណល់។

កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតគំរូការងារប្រកបដោយនិរន្តរភាព ដែលនឹងអាចកាត់បន្ថយបរិមាណសំរាមជាអប្បបរមាសម្រាប់កន្លែងចាក់សំរាម និងរួមចំណែកក្នុងការបង្កើតបរិស្ថានទីក្រុងកាន់តែស្អាត និងជាទីពេញចិត្តនៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការផ្តល់អាទិភាពលើការគ្រប់គ្រងសំរាមទូទាំងប្រទេស។ នេះរួមបញ្ចូលទាំងការដាក់ពង្រាយធុងសំរាមស្តង់ដារនៅទូទាំងប្រទេស និងការលើកកម្ពស់ការបំបែក និងការកែច្នៃសំណល់ ដែលអាចកាត់បន្ថយការបំពុលបានយ៉ាងខ្លាំង។ ជាងនេះទៅទៀតនឹងមានការកើនឡើងនូវឱកាសក្នុងការរកចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់ផងដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយពិធីសម្ពោធកន្លែងចាក់សំរាមទំហំ ១១ហិកតា នាពេលថ្មីៗនេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដំណាក់កាលទីពីរដែលផ្តល់មូលនិធិដោយកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ មានគោលបំណងជំរុញយ៉ាងខ្លាំងនូវសមត្ថភាពគ្រប់គ្រងកាកសំណល់របស់ប្រទេសកម្ពុជា។ (Read more)

ជាមួយនឹងវិធានការណ៍សកម្មបែបនេះ កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ជោគជ័យមួយឆ្ពោះទៅកាន់អនាគតកាន់តែស្អាត និងមាននិរន្តរភាពជាងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]