ការដ្ឋានផ្លូវជាតិលេខ ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ៨០% ហើយ

ការដ្ឋានផ្លូវជាតិលេខ៦ ដែលជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ សម្រេចបាន៨០%ហើយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។

មន្ទីសារធារណការ បានបញ្ជាក់ថា៖« នៅសល់តែក្រោយ១០០ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម SEA Games ((០៥-០៥-២០២៣) ហើយផ្លូវជាតិលេខ ៦ ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ ជួសជុល និងកែលម្អ ដែលបច្ចុប្បន្នការដ្ឋានផ្លូវនេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល»។

បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយគម្រោងសង់ផ្លូវទាំងអស់នេះ ត្រូវធ្វើយ៉ាងណាឱ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣។

គួររម្លឹកថា ក្រៅពីសាងសង់ផ្លូវថ្មីៗដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនោះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទម្លាក់កញ្ចប់ថវិកាកើនឡើងជាង ១០០លានដុល្លារអាម៉េរិក សម្រាប់ការរៀបចំកម្មវិធីនេះនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំមកនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]