កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។

ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជន​បទ​ចម្រុះ (VDP) ” ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។

គម្រោងនេះ នឹងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាតំបន់ត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ 1970។

បន្ថែមពីនេះ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹ​ង​សមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។

ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោង ដែលផ្តល់ដោយទីភ្នាក់ងារ KOICA គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ ក្នុងការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសហគមន៍សំខាន់ៗ រួមមានសាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារសហគមន៍ ដែលរៀបចំឡើងដើម្បីបំពេញតម្រូវការជាក់លាក់នៃភូមិគោលដៅទាំង៣០ និងដើម្បីការលើកកម្ពស់លទ្ធភាពទទួលបានសេវាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]