កូរ៉េជួយកម្ពុជា ២លានដុល្លារ អនុវត្តគម្រោងសិក្សា​ប្រព័ន្ធធារាសាស្រ្ត និងផ្គត់ផ្គង់ទឹក នៅស្វាយរៀង

សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាជំនួយសរុប ២លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តគម្រោងសិក្សាសមិទ្ធិលទ្ធភាពលើការអនុវត្តគម្រោងវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់នៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង។ នេះបើតាមសិក្ខាសាលាបញ្ចប់គម្រោង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងសិក្សារនេះមានការចូលរួមសហការដោយក្រសួងធនធានទឹក និងឧតុនិយម ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងកាត់បន្ថយទឹកជំនន់ និង​គ្រោះរាំងស្ងួត ផ្គត់​ផ្គង់​ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និង​ប្រសិទ្ធភាព​កសិកម្ម។

ម្យ៉ាងទៀត គម្រោងនេះទទួលបានការគាំទ្រដោយសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានថវិកាជំនួយសរុប ២លានដុល្លារ សម្រាប់អនុវត្តរយៈ​ពេល ២ឆ្នាំ ចាប់ពី​ឆ្នាំ២០២១ ដល់ ២០២៣។

ចំពោះសិក្ខាសាលាខាងលើវិញ គឺបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះ​ដឹង បទពិសោធន៍ ពិសេសគឺផ្តល់ជា​ទស្សនៈ​វិស័យលើការគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម។

គួរបញ្ជាក់ថា របាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងខាងលើ នឹងក្លាយជា​​ទិសដៅនៃគម្រោងផ្សេងៗនាពេលអនាគត ដែលនឹងផ្តល់ជាចំណេះដឹងលើលទ្ធភាពជោគជ័យ និងហានិភ័យផ្សេងៗ ពិសេសគឺបញ្ហាប្រឈមដែលអាចនឹងកើតមាននៅពេលការអនុវត្តគម្រោងនានាក្នុងការផ្គត់ផ្គង់ទឹកក្នុងវិស័យ​កសិ​កម្មនៅតំបន់ព្រែកនាល នៃខេត្តស្វាយរៀង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]