កូរ៉េផ្តល់រថយន្តក្រុង២០០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងទីក្រុង

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។

ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ជាផ្លូវការនេះត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប។

ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​មួយនេះបានចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (​MoU​)​ នៃ​ការ​ប្រគល់​រថយន្ដ​ក្រុង​ចំនួន​២០០​គ្រឿងនេះ ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ប្រកាសថានឹងផ្តល់រថយន្តក្រុងចំនួន ៦០គ្រឿងផ្សេងទៀត សម្រាប់រដ្ឋបាលខេត្តព្រះសីហនុក្នុងការរៀបចំជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈ​ស្រដៀងគ្នានឹងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម)

កន្លងមក ប្រទេសកម្ពុជាធ្លាប់បានទទួលរថយន្តក្រុង ចំនួនជិត២០០គ្រឿង ពីប្រទេសជប៉ុន និងប្រទេសចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ។ យោងតាមរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រហូតមកទល់នឹងពេលនេះ មានរថយន្តក្រុងចំនួន១៣ខ្សែ បានដំណើរការរត់នៅក្នុងក្រុង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]