កែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។

នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបបានឱ្យដឹងថា បើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានដីចំនួនជាង ៥ម៉ឺនក្បាលដី។ ក្រុមការងារជំនាញរបស់មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួចរាល់១០០ភាគរយហើយនៅទូទាំងខេត្ត។

លោកបានបន្តថា ក្រុមការងារ បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៤ភូមិ ខណៈនៅសល់ចំនួន ៤ភូមិទៀត ស្មើនឹងជាង ១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវប្រគល់ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។

លោកបានបន្ថែមថា ប័ណ្ណកម្មសិទ្ធិនេះ ជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ ពោលគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសម្អាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]