កំពត និងកំពង់ស្ពឺ ត្រៀមខ្លួនស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មី២ តម្លៃជិត ២០០លានដុល្លារ

ខេត្តកំពត និងខេត្តកំពង់ស្ពឺ ត្រៀមខ្លួនរួចស្រេច ដើម្បីស្វាគម៍គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ក្នុងទុនវិនិយោគជិត ២០០លានដុល្លារ ខណៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យនឹងធ្វើពិភាក្សាលើសំណើរគម្រោងនេះរួចរាល់ហើយ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា  គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ។

មិនតែប៉ុណ្ណោះ ឯកឧត្តមថា តាមរយៈគម្រោងនេះ ក៏អាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀត។ ឯកឧត្តមបញ្ជាក់ដែរថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងមានទីតាំងស្ថិតនៅស្រុកជុំគីរី ខេត្តកំពត និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

គួររម្លឹកថា រយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ពាន់លានដុល្លារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាងនេះទៀត ក្នុងរយៈពេល១០ខែនេះដែរ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយនៃឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]