ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ខេត្តតាកែវទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពី ៣១ក្រុមហ៊ុន

គិតត្រឹមរយៈពេល ៦ខែ ពោលគឺគិតពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពីក្រុមហ៊ុនចំនួន ៣១។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ពលករជាង ២០០នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកកោះអណ្ដែត នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានប្រាប់ បងប្អូនពលករទាំងអស់ កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធ នឹងការស្វែងការងារធ្វើនៅក្នុងស្រុក ព្រោះគ្រាន់តែស្រុកកោះអណ្ដែតមួយ មានរោងចក្រទើបបើកថ្មីចំនួន ៦រោងចក្រ និងត្រូវការកម្មករបំរើការងាររហូតដល់ជាង ១ពាន់នាក់ ឯណោះ។

ឯកឧត្តមបន្តថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទុនវិនិយោគគិតជាទឹកប្រាក់មានជាង ៩៧លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ បានបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

គួររំលឹកថា បច្ចុប្បន្ននេះ នៅក្នុងខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ ឃើញថាមានរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១១៥រោងចក្រ រោងចក្រ-សហគ្រាសមិនមែនកាត់ដេរមានចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]