ក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ខេត្តតាកែវទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពី ៣១ក្រុមហ៊ុន

គិតត្រឹមរយៈពេល ៦ខែ ពោលគឺគិតពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានការវិនិយោគជិត ១០០លានដុល្លារ ពីក្រុមហ៊ុនចំនួន ៣១។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ពលករជាង ២០០នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកកោះអណ្ដែត នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានប្រាប់ បងប្អូនពលករទាំងអស់ កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធ នឹងការស្វែងការងារធ្វើនៅក្នុងស្រុក ព្រោះគ្រាន់តែស្រុកកោះអណ្ដែតមួយ មានរោងចក្រទើបបើកថ្មីចំនួន ៦រោងចក្រ និងត្រូវការកម្មករបំរើការងាររហូតដល់ជាង ១ពាន់នាក់ ឯណោះ។

ឯកឧត្តមបន្តថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទុនវិនិយោគគិតជាទឹកប្រាក់មានជាង ៩៧លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ បានបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

គួររំលឹកថា បច្ចុប្បន្ននេះ នៅក្នុងខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ ឃើញថាមានរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១១៥រោងចក្រ រោងចក្រ-សហគ្រាសមិនមែនកាត់ដេរមានចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ជិត ៣ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៥

កិច្ចពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងឯកអ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្ន […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ក្រុមហ៊ុនចិនមួយកំពុងសិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍន៍ធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនវិស្វកម […]

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបើករោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនដំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម បានបង្ហាញមហិ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងចំនួន៦ តម្លៃទុនវិនិយោគ ៨៣លានដុល្លារ នៅភូមិភាគឦសាន

គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៦ ត្រូវបានអនុម័តសម្រាប់ការលើកទឹ […]