ក្រសួងដែនដីចេញនិតិវិធីថ្មី ៤ ចំណុចរឹតបន្ដឹងការវាស់វែងដី ការផ្ដល់កម្មសិទ្ធិ និងការជួលដីរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានដាក់ចេញគោលការណ៍ថ្មី ៤ចំណុច រឹតបន្ដឹងនិតិវិធីក្នុងការវាស់វែងក្បាលដី ការផ្ដល់កម្មសិទ្ធិ និងការជួលដីរដ្ឋឱ្យទៅឯកជន។

ការដាក់ចេញគោលការណ៍ថ្មីនេះ គឺដើម្បីបញ្ជៀសបញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់ដូចជា ការផ្ដល់កម្មសិទ្ធ ឬជួលដីរដ្ឋឱ្យឯកជនដោយគ្មានការផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី ការវាស់ក្បាលដីមិនត្រឹមត្រូវ បញ្ហាជាន់ក្បាល់ដីគ្នា និងវិវាទដីធ្លីផ្សេងៗទៀត។

គោលការណ៍ទាំង ៤ នោះរួមមាន៖

១. រាល់ការវាស់វែងក្បាលដី ត្រូវអនុវត្តនិងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល។

២. រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី។

៣. រាល់ទិន្នន័យវាស់វែងក្បាលដីដើម្បីផ្តល់កម្មសិទ្ធិ ឬជួលដីរដ្ឋឱ្យឯកជន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ពិនិត្យនិងផ្ទៀងផ្ទាត់ជាមុនសិន ព្រោះអគ្គនាយកដ្ឋាននេះ ជាអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដីទូទាំងប្រទេស។

៤. រាល់ការជួលរដ្ឋឱ្យទៅឯកជន ត្រូវធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុនសិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]