ក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ

ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។

នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ បានបង្ហាញពីមូលហេតុដែលជ្រើសរើសក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះ ដោយសារភាពល្បីល្បាញ  និងមានកេរ្តិ៍ឈ្មោះ  ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក  និងក្រៅស្រុក  ដូចជា៖ អាកាសយានដ្ឋាន ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកកខ្វក់។

ម្យ៉ាងវិញទៀត គម្រោងសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គនេះ ត្រូវប្រើដើមទុនច្រើន  និងបច្ចេកទេសខ្ពស់  គឺត្រូវយកប្រភពទឹកដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ  និងសាងសង់អាងប្រព្រឹ​ត្ត​​​កម្មទឹកស្អាតជាច្រើនកន្លែង  ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ចាប់ពីភាគខាងកើតដងទន្លេមេគង្គ  រហូតដល់ព្រំដែនវៀតណាម ឲ្យរួចចាកផុតពីគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី។

គួរបញ្ជាក់ថា ក្នុងការគម្រោងនេះ ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engin​e​e​r​i​n​g Construction Corporation) ទទួលបានសិទ្ធិក្នុងការសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងនេះផងដែរ។​​​ (អានបន្ថែម)

គម្រោងនេះ នឹងចូលរួម ចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា  ជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ រួមមានខេត្តកំពង់ចាម  ត្បូងឃ្មុំ  និងខេត្តក្រចេះ ដែលជាខេត្តរងគ្រោះដោយការទម្លាក់គ្រាប់បែក   និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ដែលសុទ្ធតែជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វ មនុស្ស  ជាច្រើនឆ្នាំទៅមុខ  តាមរយៈការប្រប្រាស់ទឹកឆៅ លើដី  និងក្រោមដី  ដែលមានជាតិគីមីពុលទាំងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]