ក្រុមហ៊ុនចិនសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី យឺតជាងការផែនការ ដោយសារកូវីដ១៩

ការសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី ដោយក្រុមហ៊ុនចិន បានរងផលប៉ះពាល់មិនអាចដំណើរការសិក្សាតាមការគ្រោងទុក។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី១៤ តុលា នេះថា ក្រុមជំនាញក្រុមហ៊ុនចិន មិនអាចចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដោយសារវិធានការតម្រូវ ទាក់ទងនឹងជំងឺកូវីដ១៩។

ឯកឧត្តម ថ្លែងថា៖ «មានការយឺតយ៉ាវ ដោយសារបញ្ហាកូវីដ មនុស្សអត់ទាន់ចេញចូលបានដោយសារវិធានការ ហើយវាប៉ះពាល់លើក្រុមហ៊ុន…»។

ក្រុមហ៊ុន PowerChina International Group Ltd (PIG) ទទួលបានសិទ្ធជាគោលការណ៍ពីរាជរដ្ឋាភិបាល សិក្សាលើគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី។ ក្រុមការងាររបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យទីតាំងនៃអាកាសយានដ្ឋានស្ថិតនៅស្រុកអូរាំង ច្រើនដងរួចមកហើយ។

បើតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ការសិក្សាជាទូទៅ មានរយៈពេល ២ ឆ្នាំ។

តាមការវាយតម្លៃលើការសិក្សាបឋម គម្រោងអាកាសយានដ្ឋានមណ្ឌលគិរី គឺប្រមាណ ៦០លានដុល្លារ និងបន្ទាប់មកត្រូវបានវាយតម្លៃថា ៨០លានដុល្លារ។

ទោះយ៉ាងណា ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា រំពឹងថា ក្រុមហ៊ុននឹងពន្លឿនការសិក្សានេះ នៅពេលស្ថានភាពនៃជំងឺកូវីដប្រសើរឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន China Power International Group និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌផងដែរ។ (អានបន្ថែម)

ជាទូទៅ កិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។

បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែមលើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិលបានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]