ក្រុមហ៊ុនច្នៃសំរាមដ៏ល្បីឈ្មោះរបស់ចិន ចង់មកបើករោងចក្រច្នៃសំរាមនៅកម្ពុជា ទៅជាថាមពល ​

ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ បង្ហាញបំណងចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាទៅជាថាមពលអគ្គិសនី ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសវៀតណាម។

ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន គ្រាដែលដឹកនាំប្រតិភូក្រសួងបរិស្ថានទៅបំពញទស្សនកិច្ចនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

លោក Pan Yaoda អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនី នៅប្រទេសចិន និងវៀតណាម និងមានបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។

ជាការឆ្លើយតប ឯកឧត្ដម សាបូ អូហ្សាណូ បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និង ជួយលើកកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងជួយបង្កើនសដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិតបន្ថែមទៀត។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ កម្ពុជាបានបង្កើតសំរាមជាង ៤លានតោន ដោយគិតជាមធ្យមនៅទូទាំងប្រទេសក្នុង១ថ្ងៃ សំរាមដែលត្រូវបានបញ្ចេញចោលមានចំនួនជាង ១ម៉ឺនតោន ខណៈរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានប្រមាណ ៤ពាន់តោនក្នុង ១ថ្ងៃ។

ក្នុងនោះដែរ ឃើញថាមានសំរាមចេញពីសំណល់ម្ហូបអាហារចំនួន ៦០ភាគរយ, សំណល់ប្លាស្ទិកប្រមាណ ២០ភាគរយ និងសល់ពីនេះជាសំណល់ ផ្សេងៗ ដោយសំរាមត្រឹមតែ ៦៤ភាគរយ ដែលបានយកទៅចាក់នៅទីលានទុកដាក់ សំរាម នៅទូទាំងប្រទេសដែលមានចំនួន ២១០កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]