ក្រុមហ៊ុនធំៗ ១៦ មកពី៩ប្រទេស ចាប់អារម្មណ៍ដេញថ្លៃគម្រោងបណ្ដុំឧស្សាហកម្មតម្លៃ៨០០ លានដុល្លារ នៅមីយ៉ាន់ម៉ា

ក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា មានក្រុមហ៊ុនធំៗយ៉ាងហោច ១៦ ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការដេញថ្លៃអភិវឌ្ឍគម្រោងបណ្ដុំឧស្សាហកម្មក៏ធំសម្បើមនៅទីក្រុងយ៉ាំងហ្គូន។

ក្រុមហ៊ុនទាំងនោះគឺ មកពីប្រទេសចំនួន ៩ ផ្សេងៗ រួមមានប្រទេសជប៉ុន សិង្ហបុរី អ៊ីតាលី អេស្ប៉ាញនិងបារាំង។

បើតាមផែនការដំបូង គម្រោងនេះមានទីតាំងស្ថិតនៅច្រាំងខាងលិចនៃទន្លេយ៉ាំងហ្គោន ហើយត្រូវបានសម្រេចឱ្យអភិវឌ្ឍដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ក្នុងទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។

ប៉ុន្តែ បន្ទាប់ពីមានការរិះគន់ គម្រោងនេះត្រូវបានបើកឱ្យដេញថ្លៃជាសាធារណៈម្តងទៀត ហើយទំលាក់ទឹកប្រាក់មកត្រឹម ៨០០ លានដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ដំណាក់កាលដំបូងនៃគម្រោងនេះ រួមមានការសាងសង់ស្ពាននៅលើដងទន្លេយ៉ាំងហ្គូន សួនឧស្សាហកម្ម ផ្ទះល្វែង លំនៅដ្ឋាន ស្ថានីយអគ្គិសនី ទីស្នាក់ការដឹកជញ្ជូន និងអាងស្តុកទឹកជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]