ក្រុមហ៊ុនហិរញ្ញវត្តុលំដាប់ពិភពលោក Evercore ចាប់អារម្មណ៍ចង់វិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា

Evercore Asia ជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើង វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ Evercore និងបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២% ហើយមានបំណងបង្កើនតួលេខនេះឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ នាយករដ្ឋមន្ត្រីក៏បានលើកឡើងពីគោលនយោបាយសំដៅដល់ការពង្រឹង និងពង្រីកសេវាសុខាភិបាលទូទាំងប្រទេស។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងធនាគារ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុន Evercore ស្វែងយល់ពីវិស័យទាំងនេះបន្ថែមទៀតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]