ខេត្តក្រចេះ មានក្រុមហ៊ុន៤៨ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំជិត ២០​ម៉ឺនហិកតា

បច្ចុប្បន្ន នៅខេត្តក្រចេះ មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ​។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦.៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣​.៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។

ក្រៅពីក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគ ចំនួន ៦ក្រុមហ៊ុន ខេត្តក៏មានក្រុមហ៊ុនដែលចុះកិច្ចសន្យាគ្រោងវិនិយោគចំនួន៧ក្រុមហ៊ុនទៀតដែរ។

ក្រុមហ៊ុនដែលចុះកិច្ចសន្យាគ្រោងវិនិយោគចំនួន៧ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនកែច្នៃសំណង់ ក្រុមហ៊ុនភ្នាក់ងារទាក់ទាញស្វែងរកវិនិយោគមកកាន់តំបន់ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានប៉េកាំងទាក់ទាញស្វែងរកវិនិយោគមកកាន់តំបន់ ក្រុមហ៊ុនផលិតរថយន្តគ្រប់ប្រភេទ ក្រុមហ៊ុនកែច្នៃថ្មម៉ាបប្រណិត ក្រុមហ៊ុនកែច្នៃកៅស៊ូ និងក្រុមហ៊ុនផលិតកែច្នៃអាលុយមីញូមជាដើម។

ខេត្តក្រចេះ បច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេស១កន្លែង វិនិយោគលើផ្ទៃដី ៨១៧ហិកតា ស្ថិតក្នុងស្រុកស្នួល ដែលបានសាងសង់រោងចក្រ សហគ្រាស អគារស្នាក់ និងកំពុងសាងសង់រោងចក្រនិងសហគ្រាសអភិវឌ្ឍន៍ជាបន្តបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]