ខេត្តពោធិ៍សាត់មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈសហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ

ខេត្តពោធិ៍សាត់ មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈក្រុមហ៊ុន សហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ។ នេះបើតាមកញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងនោះរួមមាន អាជីវកម្មបូមខ្សាច់មានចំនួន ២៥មូលដ្ឋាន អាជីវកម្មខ្សាច់បកចំនួន ១១មូលដ្ឋាន អាជីវកម្មដីក្រហម ដីសចំនួន ១១មូលដ្ឋាន អាជីវកម្មថ្មសំណង់ចំនួន ១មូលដ្ឋាន និងអាជីវកម្មថ្មកែវចំនួន ១មូលដ្ឋាន។

យ៉ាងណាមិញ ចំពោះក្រុមហ៊ុន និងសហគ្រាសសរុបទូទាំងខេត្តមាន ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា។ (អានបន្ថែម)

បើតាមឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រៅពីអាជីវកម្មរ៉ែ និងក្រុមហ៊ុនសហគ្រាសមានការស្ទុះឡើង ខេត្តពោធិ៍សាត់បច្ចុប្បន្នមានគម្រោងវាអគ្គិសនីធំៗ២ ទី១កំពុងដំណើរការ និងទី២គ្រោងបើកដំណើរការក្នុងខែមេសា ២០២៦ ហើយអនាគត ខេត្តនេះគ្រោងនឹងបង្កើតវារីអគ្គិសនី២ថែមទៀតផងដែរ។ (អានបន្ថែម)

លើសពីនេះទៀត ក៏មានស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យមានមានអនុភាព ៩០មេហ្កាវ៉ាត់មានចំនួន ១កន្លែង, អនុភាព១០គីឡូវ៉ាត់ម៉ោងមាន ១កន្លែង, អនុភាព៧គីឡូវ៉ាត់ម៉ោង ១កន្លែង, និងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ និងប្រេងខ្មៅ មានអនុភាព ៥១៩គីឡូវ៉ាត់ម៉ោងចំនួន ១កន្លែង។

រីឯស្ថានីយអគ្គិសនីស្ថិតក្រោមមូលនិធិកម្មវិធីថាមពលអូស្ត្រាលី (ODA) សាងសង់ឡើងដោយសាធារណៈរដ្ឋកូរ៉េមានចំនួន៤ នៅស្រុកភ្នំក្រវ៉ាញ រួមមាន កម្លាំង ៣៤,៦គីឡូវ៉ាត់ចំនួន ១កន្លែង, កម្លាំង ១៣,៩គីឡូវ៉ាត់ ២កន្លែង, និងកម្លាំង ៦,៩គីឡូវ៉ាត់ ១កន្លែង ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]