គម្រោងសង់ទីលានចាក់សំរាមស្តង់ដារនៅកំពង់ធំ នឹងបញ្ចាប់ក្នុងខែកក្កដាឆ្នាំនេះ

រដ្ឋបាលខេត្តកំពង់ធំបានរៀបចំទីលានចាក់សំរាមបែបស្តង់ដារអនាម័យ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ១៩ហិកតា ដើម្បីរៀបចំចាត់ចែងកាកសំណល់រឹង និងលើកកម្ពស់សោភ័ណភាពខេត្តកំពង់ធំ ព្រមទាំងកំពុងសិក្សាទីតាំងរៀបចំបន្ថែម ក្នុងស្រុកចំនួន ៧ ផ្សេងទៀត​ ក្រោយបញ្ជប់គម្រោងទីមួយក្នុងខែកក្កដា ខាងមុខនេះ។​

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ងួន​ រតនៈ​ អភិបាល​​នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

ឯកឧត្តមបញ្ជាក់ថា គម្រោងមួយនេះត្រូវការរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ ដោយចាប់គិតពីពេលអនុវត្តតំាងពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣នេះ។

គួរបញ្ជាកថា ក្រោយបញ្ចាប់ការសាងសង់ ទីលានមួយនេះ​នឹងមានសមត្ថភាព​ផ្ទុក​សំរាម​បានរហូតដល់ ៤៨.០០០ម៉ែត្រគីប ដែលសំរាមទាំងនោះនឹងត្រូវ​ប្រមូលមកពី​ទូទាំងក្នុងខេត្តកំពង់ធំ ជាពិសេស ក្នុងទីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។

ឯកឧត្តមបានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំកំពុងពិនិត្យលទ្ធភាពក្នុងការរៀបចំទីតាំងបន្ថែមដើម្បីកសាង ទីលានចាក់សំរាម ឲ្យត្រូវតាមស្តង់ដារក្នុងស្រុកចំនួន ៧ ផ្សេងទៀត។

ឯកឧត្តមបានដាក់ទិសដៅក្នុងការពង្រីក ការគ្រប់គ្រងបរិស្ថាន ជាពិសេស ផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋចូលរួម និងពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រងសំរាម ដោយកំណត់ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]