គម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។

គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ ដែលបានចាប់ផ្តើមការងារសាងសង់កាលពីខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។

គួរបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) និងសហការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd.។

បើតាមផែនការ ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងនេះ នឹងសាងសង់ឡើងដោយរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣.៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ក្រៅពីនេះ ប្រព័ន្ធលូរំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២.៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]