គម្រោង Royal Bayview សាងសង់នៅឆ្នេរឯករាជ្យ
ខណៈពេលដែលការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាច្រើនបានប្រមូលផ្តុំក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញភ្នំពេញ គម្រោង Royal Bayview បានធ្វើឲ្យគម្រោងខ្លួនខុសប្លែកពីគម្រោងផ្សេងទៀត ដោយធ្វើការអភិវឌ្ឍន៍នៅទីតាំងឆ្នេរនៃខេត្តព្រះសីហនុ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ទេសភាពឆ្នេរ និងខ្យល់អាកាសសមុទ្រ។
គម្រោងនេះមានទីតាំងស្ថិតនៅឆ្នេរឯករាជ្យ ដែលជាឆ្នេរធម្មជាតិមួយដែលល្អបំផុតនៅក្នុងខេត្តព្រះសីហនុ ។ គម្រោងនេះនឹងត្រូវបានសាងសង់នៅលើផ្ទៃដី 160,000១៦០.០០០ ម៉ែត្រការ៉េ ក្នុងចម្ងាយត្រឹមតែ 100 ១០០ ម៉ែត្រ ពីឆ្នេរ សមុទ្រ។
ការអភិវឌ្ឍរមណីយដ្ឋានប្រណីតនេះមានអគារខុនដូចំនួនបី (អគារ A, B និង C) ដែលមានកំពស់រហូតដល់ 36 ៣៦ ជាន់ និងផ្តល់ជូននូវអចលនទ្រព្យជាច្រើនប្រភេទ ដែលត្រូវបានរចនាឡើងសម្រាប់របៀបរស់នៅដែលល្អជាលក្ខណៈអន្ដរជាតិ ។ ថ្លែងនៅក្នុងសន្និសីទកាសែតរបស់គម្រោងនេះនៅថ្ងៃទី 28 ២៨ ខែកញ្ញា នៅរាជធានីភ្នំពេញ លោក Ma Zeng Wei នាយកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍បានឲ្យដឹងថា នៅជាន់ផ្ទាល់ដី និងពីរជាន់ដំបូងនៃអគារ នឹងត្រូវប្រើជាទីតាំងពាណិជ្ជកម្ម និងកាស៊ីណូ ។ ជាន់ទី 3 ៣ នឹងត្រូវប្រើសម្រាប់ជាសួនរុក្ខសាស្ត្រចំរុះ ហើយពីជាន់ទី 4 ៤ ដល់ជាន់ទី 36 ៣៦ គឺជាខុនដូដែលមាន 1,344១.៣៤៤ បន្ទប់ខុនដូ ។ ចំណែកជាន់ទី 37 ៣៧ ជាសួនច្បារអាកាស ។
គម្រោង Royal Bayview ដែលមានទឹកប្រាក់វិនិយោគសរុប 250 ២៥០ លានដុល្លារ នេះ គឺត្រូវបានអភិវឌ្ឍន៍ និងសាងសង់ដោយក្រុមហ៊ុន Hong Lien Development and Construction Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lien Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងខេត្ត Shenzhen ប្រទេសចិន។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាង 20 ២០ ឆ្នាំ ក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនក្នុងប្រទេសចិន។ Royal Bayview គឺជាការអភិវឌ្ឍន៍លើកទី 2 ២ របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការដាក់ឲ្យដំណើរការនូវខុនដូ Skyline នៅក្នុងរាជធានីភ្នំពេញនៅឆ្នាំនេះ ។
បន្ទប់ខុនដូនីមួយៗត្រូវបានរចនាឡើងទៅតាមស្តង់ដាលំនៅឋានប្រណិតអន្តរជាតិ និងត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ិនធឺណេត Wi-Fi ឆ្លាតវៃ កាមេរ៉ា CCTV ជណ្តើរយន្តប្រើកាតសោរកាត និងប្រព័ន្ធចំណតរថយន្ត ស្វ័យប្រវត្តិដើម្បីធ្វើឲ្យឱ្យជីវិតកាន់តែមានផាសុកភាព ។
ការសាងសង់នឹងចាប់ផ្តើមជាដំបូងលើអគារ A នៅដើមឆ្នាំ 2017 ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាឆ្នាំ 2018២០១៨ ហើយអតិថិជននឹងអាចចូលស្នាក់នៅក្នុងខុនដូ នៅឆ្នាំ 2019២០១៩។ ចំណែកការសាងសង់អគារ B និង C នឹងចាប់ផ្តើមជាមួយគ្នានៅពេលក្រោយ ។
គម្រោង Royal Bayview ផ្តល់ជូននូវគម្រោងបង់ប្រាក់ដែលអនុគ្រោះមួយ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ។ អតិថិជនអាចទូទាត់រំលស់បន្តិចម្តងៗ ស្របតាមដំណើរការនៃការសាងសង់ ។
ក្នុងនោះ អតិថិជនគ្រាន់តែបង់១០ភាគរយ នៃតម្លៃសរុប ជាមួយនឹងប្រាក់កក់ 2,000២០០០ ដុល្លារ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ ។ បន្ទាប់ពីការសាងសង់ចាប់ផ្តើម អតិថិជនត្រូវតម្រូវឲ្យបង់ 10 ១០ ភាគរយ បន្ថែមទៀត ។ ពេលបញ្ចប់ការសាងសង់ជាន់សម្រាប់ពាណិជ្ជកម្ម អតិថិជនអាចដាក់ប្រាក់កក់ 10 ១០ ភាគរយ ទៀត និងពេលបញ្ចប់ការសាងសង់ចាប់ពីជាន់ទី 4 ៤ ដល់ជាន់ទី 36៣៦ នោះ អ្នកទិញអាចដាក់ប្រាក់កក់ 20 ២០ ភាគរយ ទៀតដែលត្រូវបានបែងចែកជា៤ដំណាក់កាលទូទាត់ ។ នៅពេលដែលការរចនាផ្ទៃខាងក្នុង និងការតុបតែងលម្អរួចរាល់នោះ អតិថិជនត្រូវតម្រូវឲ្យបង់ 20 ២០ ភាគរយ ទៀត ដែលត្រូវបែងចែកជា ៤ ដំណាក់កាលទូទាត់ដូចគ្នា ។ អតិថិជនអាចបង់ប្រាក់ដែលនៅសល់ 30 ៣០ ភាគរយទៀត នៅពេលទទួលបន្ទប់ខុនដូពីក្រុមហ៊ុន ។
បើតាមលោក Ma Zeng Wei Royal Bayview នឹងលាតសន្ធឹងប្រវែង 241 ២៤១ ម៉ែត្រ តាមបណ្តោយឆ្នេរ និងនៅក្នុងតំបន់ក្រវ៉ាត់បៃតងប្រវែង 1,000១.០០០ ម៉ែត្រ នៅតាមបណ្តោយឆ្នេរឯករាជ្យ។ គម្រោងនេះត្រូវបានសាងសង់ឡើងនៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន Hong Lien Group និងរដ្ឋាភិបាល។ ពេលការសាងសង់បញ្ចប់ ឆ្នេរឯករាជ្យនឹងក្លាយទៅជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ធំៗក្នុងខេត្តព្រះសីហនុ។
លោកបានឲ្យដឹងផងដែរថា “ទោះបីជាទីផ្សារអចលនទ្រព្យនេះមិនទាន់រីកចម្រើនយ៉ាងខ្លាំងដូចកាលពីឆ្នាំមុន យើងនៅតែមានទំនុកចិត្តជាមួយនឹងគម្រោងរបស់យើង ព្រោះយើងបានសង្កេតឃើញថា មានការអភិវឌ្ឍខុនដូមួយចំនួននៅព្រះសីហនុ ហើយគម្រោងរបស់យើងស្ថិតនៅឆ្នេរឯករាជ្យដែលជាទីតាំងមួយដ៏ល្អ” ““យើងទទួលស្គាល់ថាគម្រោងជាច្រើនត្រូវបានបើកលក់នៅលើទីផ្សារ ប៉ុន្តែគ្មានគម្រោងណាមួយដែលមានទីតាំងល្អខ្លាំងដូចគម្រោងរបស់ក្រុមហ៊ុនយើងទេ” ។”
ខណៈដែលការលក់ខុនដូនឹងចាប់ផ្តើមធ្វើនៅក្នុងព្រឹត្តិការណ៍បើកសម្ពោធរបស់គម្រោង នេះនៅខែវិច្ឆិកានេះ ក្នុងតម្លៃជាមធ្យមចាប់ពី 2,000២០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្រុមហ៊ុនអភិវឌ្ឍន៍នេះក៏បើកឱកាសឲ្យភ្នាក់ងារអចលនទ្រព្យនានាដែលចាប់អារម្មណ៍ធ្វើជាដៃគូលក់ផងដែរ ។
ក្រុមហ៊ុនអភិវឌ្ឍនេះក៏ជួលត្រឡប់មកវិញនូវខុនដូពីអតិថិជនសម្រាប់រយៈពេល ៣ឆ្នាំ ដំបូង ជាមួយនឹងការធានាផ្តល់នូវអត្រាផលចំណេញពីការជួល 8 ៨ ភាគរយ ក្នុងមួយឆ្នាំ ហើយមានលទ្ធភាពក្នុងការបន្តកិច្ចសន្យាជួលនេះជាថ្មីស្របតាមអត្រាទីផ្សារផងដែរ ។
លក្ខណៈនៃអចលនទ្រព្យ
- ម៉ាស៊ីនត្រជាក់
- អាងងូតទឹក
- Broadband
- Built-ins
- បន្ទប់ជណ្តើរយន្ត
- បន្ទប់ទឹកទំនើប
- ផ្ទះបាយទំនើប
- កន្លែងសាច់អាំង BBQ
- សំយ៉ាបកមុខផ្ទះ
- តំបន់កំសាន្ត
- សួនច្បារ
- កន្លែងហាត់ប្រាណ
- កន្លែងសូណា
- ចំណតរថយន្តសុវត្ថិភាព
- កន្លែងងូតទឹក
- កន្លែងផ្ទុកសម្ភារៈ
- អាងហែលទឹក
- កន្លែងសុវត្ថិភាព
- កន្លែងអូសឆូតកាត
- នៅជិតឧទ្យាន
- នៅជិតសាលារៀន
- នៅជិតហាងទំនិញ
- នៅជិតកន្លែងដឹកជញ្ជូន
- អចលនទ្រព្យបែបធម្មជាតិ
- អចលនទ្រព្យបែបរមណីយដ្ឋាន
- Video Advertisement -