គិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប

ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ចាម មាន ៩ស្រុក និង ១ក្រុង ស្មើនឹង ១០៥ឃុំ និង ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ ។

លោកបានបន្តថា​ តាំងពីចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងតុលា ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង ១ក្រុង ដែលបានធ្វើការប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រ មានចំនួន ៧៦២.៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញប័ណ្ណកម្មសិទ្ធិចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤.​៤២១ក្បាលដី។

លោកបានបន្ថែមថា ការងារចុះបញ្ជីដីធ្លីបច្ចុប្បន្ននេះ មានចំនួន ៧ក្រុមវាល ដែលកំពុងអនុវត្តនៅស្រុកចំនួន ៥ គឺស្រុកស្ទឹងត្រង់មាន ១ក្រុមវាល ស្រុកស្រីសន្ធរ មាន ១ក្រុមវាល ស្រុកកោះសូទិនមាន ២ក្រុមវាល និងស្រុកកងមាស មាន ២ក្រុមវាល លើភូមិ-ឃុំ និងក្បាលដីប៉ានស្មានសរុបនៅសល់បច្ចុប្បន្នមានចំនួន ២០០.១០៨ក្បាលដី។

ដោយឡែក ចំពោះដីរដ្ឋវិញ អាជ្ញាធរបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានចំនួនសរុប ៤.៩៥៥ ក្បាលដី។ ដីរដ្ឋដែលបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួនសរុប ២.៦៥៥ ក្បាលដី នៅក្នុងនោះ បានចេញប័ណ្ណកម្មសិទ្ធិ ២.២០៩ក្បាលដី កំពុងដំណើរការចេញប័ណ្ណកម្មសិទ្ធិ ៣ក្បាលដី នៅសល់មិនបានធ្វើប័ណ្ណកម្មសិទ្ធិ ៤១៣ ក្បាលដី។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការ ខណៈរាជរដ្ឋាភិបាល គ្រោងយកខេត្តកំពង់ចាម ធ្វើជាខេត្តគំរូ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋឱ្យបានចប់សព្វគ្រប់ ១០០% នាចុងឆ្នាំ២០២៣ ឬ ដើមឆ្នាំ២០២៤ ខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]