គំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ

គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើប្រាស់ជាជីកសិកម្មបែបនិរន្តរភាព។ គម្រោងនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ ២០២៥ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។

គម្រោងនេះ មានទីតាំងនៅភាគពាយព្យដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មីមួយឈ្មោះថា Aboriginal Clean Energy Partnership (អាបូរីជីណល Aboriginal គឺជាឈ្មោះអម្បូរជាតិដើមអូស្ត្រាលីដែលត្រូវបានធ្វើអាណានិគមដោយជនជាតិអូស្ត្រាលីស្បែកស)។ ប្រភព​ដដែល​បាន​បន្ត​ថា គឺក្រុម​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​ក្នុង​គម្រោង​បៃតង​ថ្មី​នេះ។ ក្រុមជនជាតិដើមភាគតិចមូលដ្ឋាន ចំនួន ៣ក្រុម បានចូលរួមសហវិនិយោគ ដែលក្រុមនីមួយៗមានចំណែក ២៥% នៃអាជីវកម្មលើគម្រោងនេះទាំងមូល។ ពួកគេ តំណាងឱ្យម្ចាស់ដីដែលមានសិទ្ធិតាមប្រពៃណីជាយូរមកហើយ។

ចំណែកភាគហ៊ុនដែលនៅសល់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pollination ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីធម្មជាតិ និងជាក្រុមហ៊ុនវិនិយោគ។ ប្រភេទគំរូគ្រប់គ្រងអាជីវកម្មរបស់គម្រោងនេះ ជាគំរូកម្មសិទ្ធិដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ តាមរយៈការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់ភាគហ៊ុនជាជនជាតិដើមភាគតិចរបស់ខ្លួន និងធានាថាម្ចាស់ដីបានចូលរួមក្នុងការសម្រេចចិត្តតាំងពីដំបូងទី ជាលទ្ធផលការចូលរួម និងការកៀរគរធនធានក្នុងមូលដ្ឋានត្រូវបានជំរុញ ដែលអាចបង្កើនល្បឿននៃការចែកចាយលទ្ធផលនៃគម្រោងទៅកាន់អត្ថគាហកជនផងដែរ។

បច្ចុប្បន្ននេះ មានជនជាតិដើមភាគតិចប្រមាណ ៤៧៦លាននាក់ ដែលរស់នៅទូទាំង ៩០ប្រទេសលើពិភពលោក នេះបើយោងតាមប្រភពដដែល។ ទោះបីជាជនជាតិដើមភាគតិចទាំងនេះ មានតិចជាង ៥% នៃចំនួនប្រជាជនពិភពលោកសរុបក៏ដោយ ក៏ប៉ុន្តែជនជាតិដើមភាគតិចទាំងនេះ ការពារបាន ៨០% នៃជីវចម្រុះទាំងអស់ដែលនៅសល់នៅលើផែនដី។ តួនាទីសំខាន់របស់ពួកគេ ត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបង្កប់នូវចំណេះដឹងស្តីអំពីជនជាតិដើមភាគតិចក្នុងការអភិរក្ស និងការស្ដារឡើងវិញនូវទេសភាពធម្មជាតិ។ មួយភាគបីនៃផ្ទៃផែនដីទាំងអស់នៅលើពិភពលោក គឺស្ថិតនៅក្នុងការថែរក្សារបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ហើយផ្ទៃដីទាំងនេះ នៅតែរក្សាបានបូរណភាពបរិស្ថានល្អជាងតំបន់ដទៃទៀតនៃពិភពលោកដែលគ្រប់គ្រងដោយមនុស្សស៊ីវិល័យក្នុងទីក្រុង។

អ្នកជំនាញបញ្ជាក់ថា នៅទូទាំងពិភពលោក យើងត្រូវការអ៊ីដ្រូសែនបៃតងប្រមាណ ២០០ មេហ្គាតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ដើម្បីធានាថាយើងអាចកាត់បន្ថយការបំភាយកាបូនឱ្យនៅត្រឹមកម្រិតសូន្យ (net zero) តាមផែនការបាន។ តួលេខនេះ គឺច្រើនជាងពីរដងនៃអ៊ីដ្រូសែនទាំងអស់ដែលយើងអាចផលិតបាននៅទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ គំនិតផ្តួចផ្តើមអ៊ីដ្រូសែនស្អាតរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កំពុងដោះស្រាយបញ្ហាប្រឈមនេះ ដោយជំរុញកិច្ចសហការ និងការពន្លឿនគម្រោងអ៊ីដ្រូសែនស្អាតនៅជុំវិញពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]