ចិនដាក់សំណើសង់លំនៅដ្ឋានលើកោះ​ Eco-City ប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុនមួយរបស់ប្រទេសចិនបានធ្វើការផ្សព្វផ្សាយពីលំនៅដ្ឋាននៅក្នុងគម្រោងធំមួយរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិតចំនួន​បួន​ ក្នុងច្រកសមុទ្រ Johor រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

Forest City គឺជាគម្រោងមួយដែលមានតម្លៃ ៤១ ពាន់លានដុល្លារ នៅលើផ្ទៃដី ១៤ គីឡូម៉ែតការេ៉ លើ Eco-City ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Country Garden ប៉ុន្តែមិនទាន់មានលំនៅដ្ឋានណាមួយត្រូវបានសាងសង់រួចរាល់នោះទេ ព្រោះថាកោះសប្បនិម្មិតទាំងបួនកំពុងសាងសង់នៅឡើយ។

គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៣ និងបានចំណាយអស់ទឹកប្រាក់ ១.២ ពាន់លានដុល្លាររួចហើយ។ ជាមួយគ្នានេះដែរ គម្រោងនេះក៏មានការគ្រោងធ្វើផ្លូវរថភ្លើងប្រើថាមពលពន្លឺ និងផ្លូវថ្នល់ទាំងនៅលើ និងក្រោមដីសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុងទាំងមូល។

ដំបូងឡើយ គម្រោងនេះគ្រោងធ្វើលើផ្ទៃដីទំហំ២០គីឡូម៉ែត្រការ៉េ ប៉ុន្តែត្រូវបានបន្ថយមកវិញដោយសារតែមានការតវ៉ាពីរដ្ឋាភិបាលសិង្ហបុរី ដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបូមខ្សាច់នៅឆ្នេរសមុទ្ររបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]