ចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក

រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។

បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​ដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូត​ដល់​ទៅ ១២៥ មេហ្គាវ៉ាត់ នៅ​ពេល​ដំណើរការ​ វា​នឹង​អាចបង្កើត​ថាមពល​អគ្គិសនី​បានរហូតដល់ ១ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។

ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម និងប្រសិទ្ធភាពប្រតិបត្តិការរបស់វា។ សម្រាប់អ្នកវិនិយោគក្នុងវិស័យថាមពល គេអាចរៀបចំដំឡើងរ៉េអាក់ទ័រម៉ូឌុលតូចនេះ ទៅតាមតម្រូវការអតិថិជនជាក់ស្តែង ដូចជាភាពងាយស្រួលដឹកជញ្ជូន និងទីតាំងដំឡើងជាដើម ដូច្នេះវាផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់អ្នកប្រើប្រាស់។

ម្យ៉ាងទៀត ម៉ាស៊ីនផលិតថាមពលនុយក្លេអ៊ែរនេះ មានភាពសម្របខ្លួនច្រើន ដែលអំណោយផលដល់ការប្រើប្រាស់អាស្រ័យតាមប្រភេទតម្រូវការថាមពល ក្នុងនោះមានកម្មវិធីចម្រុះដូចជា ការបំប្លែងទឹកសមុទ្រ ការផលិតកំដៅសម្រាប់ទីក្រុង ការផ្គត់ផ្គង់ចំហាយដើម្បីប្រើក្នុងរោងចក្រឧស្សាហកម្ម និងការទាញយកប្រេងជាដើម។

លោក Zhao Long នាយករងនៃនាយកដ្ឋានវិស្វកម្មគម្រោង ((CNNC)) បានបញ្ជាក់ពីភាពច្បាស់លាស់នៃដំណើការរបស់បច្ចេកវិទ្យាថ្មីនេះ។ លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ធានា​បាន​នូវ​ការ​ដំឡើង​ដោយ​សុវត្ថិភាព និង​ជោគជ័យ​ក្នុង​ពេល​តែ​មួយ យើង​ទាមទារ​លក្ខខណ្ឌ​អាកាសធាតុ​​ល្អ។ លក្ខខណ្ឌអាកាសធាតុមិនល្អ ដូចជាខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បង្កបញ្ហាប្រឈមដល់សុវត្ថិភាពនៃឧបករណ៍​»​។

ខណៈដែលប្រទេសចិន សម្ពោធនូវបច្ចេកវិទ្យាថាមពលដ៏អស្ចារ្យនេះ ទ្វារទៅកាន់យុគសម័យថ្មីនៃថាមពលប្រកបដោយនិរន្តរភាពបើកចំហសម្រាប់អ្នកវិនិយោគថាមពលទូទាំងពិភពលោក។ សម្រាប់ប្រទេសដូចជាកម្ពុជា ប្រសិនបើជ្រើសយកបច្ចេកវិទ្យានេះមកប្រើប្រាស់ នោះវិស័យថាមពលមិនត្រឹមតែ នឹងបានរីកចម្រើនខ្លាំងជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងបរិស្ថាន និងការរួមចំណែកដ៏មានអត្ថន័យចំពោះការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកដំណោះស្រាយការអភិវឌ្ឍបៃតងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]