ចិនអនុម័តសង់ស្ថានីយនុយក្លេអ៊ែរថ្មីចំនួន៦ ដើម្បីពង្រីកវិសាលភាពខ្លួនជាប្រភពថាមពលដ៏ធំបំផុតក្នុងលោក

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបើកភ្លើងខៀវដល់គម្រោងសាងសង់ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីចំនួនប្រាំមួយ ដែលគ្រោងចំណាយទុនសាងសង់ប៉ាន់ស្មានប្រមាណ ១២០ពាន់លានយ័ន (១៦,៨ពាន់លានដុល្លារ)។ គម្រោងដែលទើបនឹងអនុម័តនេះ បង្ហាញពីសមត្ថភាពដ៏ធំធេងរបស់មហាយក្សចិន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រភពថាមពលអាតូមិក និងការពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការផលិតថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍ពី China Daily ។

ការ​អនុម័ត​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋ​សំខាន់​មួយ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី Li Qiang នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា។ គួរកត់សម្គាល់ថា ការអនុម័តនេះគឺជាសញ្ញានៃការចាប់ផ្តើមបោះលើវិស័យថាមពលនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៣ ហើយអ្នកវិភាគមួយចំនួនមើលឃើញថាវាបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ប្រទេសក្នុងការជំរុញមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន។

គម្រោងដែលត្រូវបានអនុម័តរួមបញ្ចូលនូវការបំពាក់បច្ចេកវិទ្យានវានុវត្តន៍ចម្រុះ រួមទាំងអង្គភាពទី ៥ និងទី ៦ នៃស្ថានីយ Ningde ក្នុងខេត្ត Fujian ដែលបង្ហាញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកមានសម្ពាធកម្រិត HPR1000 (Hualong One) ដែលរចនាឡើងដោយប្រទេសចិន។ ទន្ទឹមនឹងនេះ អង្គភាពទី ១ និងទី ២ នៃស្ថានីយ Shidaowan ក្នុងខេត្ត Shandong កំពុងនាំមុខក្នុងវិស័យថាមពលនុយក្លេអ៊ែរដែលប្រើម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកខ្នាតធំកម្រិតខ្ពស់ High Temperature Gas-Cooled Reactor-Pebble-bed Module (HTR-PM)។ ចំណែកឯ​អង្គភាព ១ និង ២ នៃ​ស្ថានីយនុយក្លែអ៊ែរ Xudabao ក្នុង​ខេត្ត Liaoning ដែលអង្គភាព​នីមួយៗ​មាន​សមត្ថភាពផលិតថាមពលបាន ១២៩១មេហ្កាវ៉ាត់ ។

សារៈសំខាន់នៃការងើបឡើងរបស់ចិនក្នុងវិស័យថាមពលនុយក្លេអ៊ែរ ត្រូវបានបញ្ជាក់ដោយអគ្គនាយកដ្ឋាននុយក្លេអ៊ែរចិន China General Nuclear (CGN) ដែលបាននិយាយថា “គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ត្រឹមតែបណ្តាញរបស់ ៤អង្គភាពក្នុងដំណាក់កាលដំបូងនៃគម្រោងគឺ អាចផលិតថាមពលអគ្គិសនីបានដល់ទៅ ២៥៧,៩ពាន់លានគីឡូវ៉ាត់ម៉ោង”។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការបោះជំហានយ៉ាងសំខាន់របស់ប្រទេសក្នុងការផលិតអគ្គិសនីពីនុយក្លេអ៊ែរ។

ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិនលើការពង្រីកថាមពលនុយក្លេអ៊ែរបានពង្រឹងជំហរជាសកលរបស់ខ្លួន ដោយបច្ចុប្បន្នសមត្ថភាពផលិតនុយក្លេអ៊ែររបស់ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក បន្ទាប់ពីប្រទេសបារាំង និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ក្នុងចំណោម ៥៥ រ៉េអាក់ទ័រដែលកំពុងសាងសង់នៅទូទាំងពិភពលោក ប្រទេសចិនមានចំនួនគួរឱ្យកត់សម្គាល់ ២៣  នេះបើយោងតាមរបាយការណ៍ដោយសមាគមនុយក្លេអ៊ែរពិភពលោក។ សន្ទុះនេះត្រូវបានរំលេចក្នុងឆ្នាំ ២០២២ ដោយមានរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីសរុបចំនួន ១០ស្ថានីយ ដែលទទួលបានការអនុម័តដោយរដ្ឋការចិន។

សេចក្តីប្រកាសអំពីការអនុម័តថ្មីនេះ បានកំណត់ឡើងវិញមិនត្រឹមតែនូវទិដ្ឋភាពថាមពលនុយក្លេអ៊ែររបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប៉ះពាល់យ៉ាងទូលំទូលាយចំពោះតម្លៃអ៊ុយរ៉ាញ៉ូមពិភពលោកផងដែរ។ គួររំលឹកថា ការកើនឡើងជាលំដាប់នៃតម្លៃអ៊ុយរ៉ានីញ៉ូម ច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ ២០១៩ មក ព្រោះថាកាលណោះមានការផ្អាកការអនុម័តរបស់ម៉ាស៊ីនរ៉េអាក់ទ័ររបស់ប្រទេសចិន ដោយសារតែមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ក្នុងប្រទេសជប៉ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]