ជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។

នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន​ចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។

លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]