ជប៉ុនបើកការដ្ឋានសាងសង់ រោងចក្រដ៏ធំ១ តម្លៃជាង $២០០លាន នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន មីនេបៀ  «Minebea» ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកឈានមុខគេរបស់ជប៉ុន បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ។

នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា រោងចក្រនេះជាគម្រោងធំទីពីររបស់ក្រុមហ៊ុន Minebea នៅកម្ពុជា កំពុងត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ និងបានបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។

គួររំលឹកថា កន្លងមក ក្រុមហ៊ុន Minebea ធ្លាប់បានប្រកាសពីគម្រោងចំណាយប្រាក់ ៣២ពាន់លានយ៉េន (២០៥លានដុល្លារ) ដើម្បីសាងសង់រោងចក្រមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២៤ ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត ដូចដែលបានរាយការណ៍ដោយ NIKKEI ASIA នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។(អានបន្ថែម)

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់កាលពីកន្លងមកដែរថា ក្រុមហ៊ុន Minebea Cambodia បានចំណាយថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតា ពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួននេះផងដែរ៕ (អានបន្ថែម)

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]