ជប៉ុនវិនិយោគដាំម្ទេសកម្រិតស្តង់ដារលើផ្ទៃដី ៧២ហិកតា នៅស្រុកអង្គរធំ​ ខេត្តសៀមរាប

អ្នកវិនិយោគមកពីប្រទេសជប៉ុន នឹងបង្កើតកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ខណៈគ្រោងត្រូវការដាំបន្ថែមផ្សេងៗទោះតរហូតដល់ ២០០ហិ​ក​តា​។

ក្នុងពេលចុះពិនិត្យទីតាំងដែលមានការចូលរួមពីលោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន បាន​ឱ្យដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគម្រោងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណ:បច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ ក្នុងមួយខែៗរហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេផងដែរ។

លោកបានបន្ថែមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយ ដើម្បីឲ្យប្រជាកសិករដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវជ្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។

លោក NABESHIMA KATSUHITO បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង ដែលកសិដ្ឋាននេះនឹងធ្វើលើផ្ទៃដី ៧២ហិកតា ដែលជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីឲ្យតម្រូវទីផ្សារនៅក្រៅប្រទេស។

លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការ នោះនឹងមានអ្នកកម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត ខណ:តម្រូវការ ៥០០តោន ក្នុងមួយខែ គឺត្រូវការផ្ទៃដី ២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

ក្រៅពីបង្កើតកសិដ្ឋាននេះ លោក ក៏នឹងបង្កើតទីតាំងកែច្នៃខ្នាតតូចមួយទៀត គឺផលិតទឹកម្ទេសស្តង់ដារ ឱ្យក្លាយជាទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរស់ជាតិ ដែលផលិតពីម្ទេសដាំក្នុងទឹកដីខេត្តសៀមរាប សម្រាប់ការប្រើប្រាស់នៅកម្ពុជា ក៏ដូចជាប្រទេសអាស៊ាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]