តើបច្ចេកវិទ្យា Gaussian Splatting ជួយបង្កើតគំរូប្លង់បែបរស់រវើកបានល្អយ៉ាងដូចម្ដេច?
Digital twins ឬគំរូប្លង់ដូចពិតបែបរស់រវើកនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅក្នុងទម្រង់ឌីជីថល កំពុងមានការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារបច្ចេកវិទ្យាថ្មីដែលហៅថា Gaussian splatting។
ជាទូទៅ គំរូឌីជីថលទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ “meshes” ដែលមានលក្ខណៈដូចជាស្រទាប់ស្បែកមួយសន្លឹកដែឡគ្របពីលើវត្ថុនានា ដើម្បីចាប់យករូបរាងរបស់វត្ថុទាំងនោះមកដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ។

ប៉ុន្តែពេល meshes មិនអាចចាប់យកព័ត៌មានលម្អិតដូចជា ខ្សែកាបតូចៗ ការបំភ្លឺស្មុគស្មាញ ឬផ្ទៃដែលឆ្លុះបានទេ ដែលធ្វើឱ្យកម្រិតនៃភាពប្រាកដនិយម និងភាពត្រឹមត្រូវនៃ Digital twins មានកម្រិត។
យ៉ាងណាមិញ បច្ចេកវិទ្យា Gaussian splatting បានផ្លាស់ប្តូរចំណុចនេះ ដោយមិនប្រើប្រាស់ស្រទាប់ស្បែកដូចមុនទៀតទេ ប៉ុន្តែវាប្រើគ្រាប់តូចៗល្អិតៗឆ្លាតវៃរាប់លានដែលហៅថា “splats” ដើម្បីទៅចាប់យករូបភាព។
ភាគល្អិតនីមួយៗផ្ទុកព័ត៌មានលម្អិតអំពីទីតាំង ពណ៌ ទំហំ និងភាពថ្លា។ នៅពេលដែលភាគល្អិតទាំងនេះត្រូវបានបង្ហាញរួមគ្នា វានឹងបង្កើតជាទិដ្ឋភាពរួមដែលមានភាពត្រឹមត្រូវខ្ពស់ និងប្រាកដនិយមវត្ថុនោះពិតៗ។
បច្ចេកវិទ្យានេះជួយឱ្យវិស្វករមើលឃើញ និងបង្កើតគំរូនៃលក្ខណៈពិសេសស្មុគស្មាញបានយ៉ាងច្បាស់ដូចជា អង់តែន និងខ្សែកាប ដែលពីមុនពិបាកក្នុងការធ្វើ។
ថ្មីៗនេះ ក្រុមហ៊ុន Bentley បានបញ្ចូលបច្ចេកវិទ្យា Gaussian splatting ទៅក្នុង iTwin Capture របស់ខ្លួន។ ការរួមបញ្ចូលនេះផ្តល់នូវភាពបត់បែន ដោយជួយឱ្យអ្នកប្រើប្រាស់ជ្រើសរើសដំណើរការការងារដែលសមស្របបំផុតសម្រាប់គម្រោងរបស់ពួកគេ។

លើសពីនេះ ក្រុមហ៊ុន Bentley ក៏កំពុងសហការជាមួយអ្នកជំនាញដើម្បីជួយបង្កើតស្តង់ដារបើកទូលាយ និងជាសកលសម្រាប់បច្ចេកវិទ្យានេះផងដែរ។ ក្រុមហ៊ុនកំពុងធ្វើឱ្យគំរូនេះអាចប្រើប្រាស់រួមគ្នានៅគ្រប់ប្រភេទកម្មវិធី ដើម្បីឱ្យការងារធ្វើឡើងកានតែរលូន។
ការផ្លាស់ប្តូរនេះគឺមានការរកឃើញដែលថ្មីមួយដែលធ្វើឱ្យ Digital twins អាចបង្ហាញរូបភាពដែលមានទិន្នន័យខ្ពស់ និងជួយឱ្យវិស្វករគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរ។
- Video Advertisement -