តើបច្ចេកវិទ្យា Gaussian Splatting ជួយបង្កើតគំរូប្លង់បែបរស់រវើកបានល្អយ៉ាងដូចម្ដេច?

Digital twins ឬគំរូប្លង់ដូចពិតបែបរស់រវើកនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅក្នុងទម្រង់ឌីជីថល កំពុងមានការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារបច្ចេកវិទ្យាថ្មីដែលហៅថា Gaussian splatting។

ជាទូទៅ គំរូឌីជីថលទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ “meshes” ដែលមានលក្ខណៈដូចជាស្រទាប់ស្បែកមួយសន្លឹកដែឡគ្របពីលើវត្ថុនានា ដើម្បីចាប់យករូបរាងរបស់វត្ថុទាំងនោះមកដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ។

ប៉ុន្តែពេល meshes មិនអាចចាប់យកព័ត៌មានលម្អិតដូចជា ខ្សែកាបតូចៗ ការបំភ្លឺស្មុគស្មាញ ឬផ្ទៃដែលឆ្លុះបានទេ ដែលធ្វើឱ្យកម្រិតនៃភាពប្រាកដនិយម និងភាពត្រឹមត្រូវនៃ Digital twins មានកម្រិត។

យ៉ាងណាមិញ បច្ចេកវិទ្យា Gaussian splatting បានផ្លាស់ប្តូរចំណុចនេះ ដោយមិនប្រើប្រាស់ស្រទាប់ស្បែកដូចមុនទៀតទេ ប៉ុន្តែវាប្រើគ្រាប់តូចៗល្អិតៗឆ្លាតវៃរាប់លានដែលហៅថា “splats”​ ដើម្បីទៅចាប់យករូបភាព។

ភាគល្អិតនីមួយៗផ្ទុកព័ត៌មានលម្អិតអំពីទីតាំង ពណ៌ ទំហំ និងភាពថ្លា។ នៅពេលដែលភាគល្អិតទាំងនេះត្រូវបានបង្ហាញរួមគ្នា វានឹងបង្កើតជាទិដ្ឋភាពរួមដែលមានភាពត្រឹមត្រូវខ្ពស់ និងប្រាកដនិយមវត្ថុនោះពិតៗ។

បច្ចេកវិទ្យានេះជួយឱ្យវិស្វករមើលឃើញ និងបង្កើតគំរូនៃលក្ខណៈពិសេសស្មុគស្មាញបានយ៉ាងច្បាស់ដូចជា អង់តែន និងខ្សែកាប ដែលពីមុនពិបាកក្នុងការធ្វើ។

ថ្មីៗនេះ ក្រុមហ៊ុន Bentley បានបញ្ចូលបច្ចេកវិទ្យា Gaussian splatting ទៅក្នុង iTwin Capture របស់ខ្លួន។ ការរួមបញ្ចូលនេះផ្តល់នូវភាពបត់បែន ដោយជួយឱ្យអ្នកប្រើប្រាស់ជ្រើសរើសដំណើរការការងារដែលសមស្របបំផុតសម្រាប់គម្រោងរបស់ពួកគេ។

លើសពីនេះ ក្រុមហ៊ុន Bentley ក៏កំពុងសហការជាមួយអ្នកជំនាញដើម្បីជួយបង្កើតស្តង់ដារបើកទូលាយ និងជាសកលសម្រាប់បច្ចេកវិទ្យានេះផងដែរ។ ក្រុមហ៊ុនកំពុងធ្វើឱ្យគំរូនេះអាចប្រើប្រាស់រួមគ្នានៅគ្រប់ប្រភេទកម្មវិធី ដើម្បីឱ្យការងារធ្វើឡើងកានតែរលូន។

ការផ្លាស់ប្តូរនេះគឺមានការរកឃើញដែលថ្មីមួយដែលធ្វើឱ្យ Digital twins អាចបង្ហាញរូបភាពដែលមានទិន្នន័យខ្ពស់ និងជួយឱ្យវិស្វករគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

Digital Twin ជួយសន្សំថវិកាជាង ១៤ លានដុល្លារ ក្នុងគម្រោងពង្រីកផ្លូវរថភ្លើងខ្នាតធំនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន PT Waskita Karya នៃប្រទេសឥណ្ឌូនេស៊ីបានប្រើប្រ […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម […]

Bentley បើក​ឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង

Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជ […]

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ច […]