APD Global ធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនីនៅក្រុង Perth ឡើងវិញដោយប្រើកម្មវិធីទាំងនេះ…

ក្រុមហ៊ុន APD Global កំពុងធ្វើទំនើបកម្មប្រព័ន្ធអគ្គិសនីរបស់ទីក្រុង Perth ឡើងវិញ ដោយប្រើប្រាស់កម្មវិធីសំណង់ឌីជីថលរបស់ក្រុមហ៊ុន Bentley មួយចំនួន។ គម្រោងនេះមានឈ្មោះថា PTA Sutherland St. Load Upgrade  ដែលជាគម្រោងខ្នាតធំតម្លៃជាង ២៥ លានដុល្លារអូស្ត្រាលី  ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៧។

ដើម្បីអនុវត្តគម្រោងដ៏ធំនេះ ក្រុមហ៊ុនសម្រេចប្រើប្រាស់វិស្វកម្មឌីជីថលមួយចំនួនរួមមាន Bentley Descartes, Bentley LumenRT, iTwin Capture, MicroStation, OpenUtilities Substation, ProjectWise និង Promis.e។

ក្រុមហ៊ុនជាដំបូងប្រើប្រាស់ MicroStation សម្រាប់ការគូសប្លង់ដំណាក់កាលដំបូងឱ្យត្រូវ និង អនុលោមតាមបទដ្ឋាន បន្ទាប់មកប្រើ OpenUtilities Substation និង Promis.e ដើម្បីជួយសម្រួលដល់ការរចនាមុខងារអគ្គិសនី និងបណ្តាញសាធារណៈដ៏ស្មុគស្មាញ។

លើសពីនេះ ដើម្បីចាប់យកស្ថានភាពទីតាំងជាក់ស្តែង ក្រុមការងារបានប្រើប្រាស់ iTwin Capture ខណៈក៏បានប្រើ Bentley Descartes សម្រាប់ការបង្កើតម៉ូដែល point cloud កម្រិតខ្ពស់ និងការបញ្ចូលគ្នាជាវិមាត្រ 3D។

បន្ទាប់មក ក្រុមហ៊ុនប្រើ ProjectWise ជាប្រភពទិន្នន័យរួមមួយដើម្បីឱ្យក្រុមការងារទាំងអស់ធ្វើការលើប្រព័ន្ធតែមួយ ខណៈ Bentley LumenRT គឺជួយផ្ដល់ជារូបភាព​ 3D បែបស៊ីម្រៅបែបដូចពិតជាក់ស្ដែង ពិសេសក្នុងគោលបំណងដើម្បីបង្ហាញទៅអ្នកដែលមិនជាវិស្វករ។

កម្មវិធីទាំងនេះជួយបង្កើនល្បឿននៃគម្រោង ១៥% កាត់បន្ថយសំណល់វត្ថុធាតុដើមរហូតដល់ ២% និងកាត់បន្ថយការចុះពិនិត្យទីតាំងផ្ទាល់បានយ៉ាងច្រើន។

លើសពីនេះ ការអនុវត្តការងារតាមប្រព័ន្ធឌីជីថលនេះជួយកាត់បន្ថយបញ្ហាក្នុងការរចនា ការកាត់បន្ថយការចំណាយលើការកែសម្រួលឡើងវិញ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ដើម្បីកសាងបណ្តាញថាមពលអគ្គិសនីប្រកបដោយភាពធន់តំបន់នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើបារាំងប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់គម្រោងផ្លូវទឹកខ្នាតយក្ស Canal Seine-Nord ?

ក្រុមហ៊ុនបារាំង Egis ថ្មីៗនេះបានទទួលពានរង្វាន់ពីកម្មវិធ […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?

បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកា […]