ត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។

នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ​​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣។

លោកអភិបាល​ខេត្ត​បាន​បន្ត​ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។

អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្ត​ត្បូងឃ្មុំ​ មាន​ផ្លូវជាតិ​ឆ្លង​កាត់​ជា​ច្រើន​ខ្សែ​ ដូចជា ​ផ្លូវ​ជាតិ​លេខ៧ ផ្លូវ​ជាតិ​លេខ៨ ផ្លូវ​ជាតិ​លេខ១១ ផ្លូវ​ជាតិ​លេខ៧៣ ផ្លូវ​ជាតិ​លេខ៧២ និង​ផ្លូវ​ជាតិ​លេខ៧១សេ ​ដែល​កំពុង​សាងសង់។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ទៀត​ថា នៅពេល​សាងសង់​រួចរាល់ គម្រោងផ្លូវ​ជាតិ​លេខ ៧១សេ​​នឹងផ្តល់នូវផល​​ចំណេញ​ច្រើនណាស់។ ជាក់ស្តែង ប្រសិនបើ​ធ្វើ​ដំណើរ​ពី​សួង​ ​ទៅកាន់ស្រុក​ឈូក ឈានទៅស្ពាន​ស្ទឹងត្រង់-​ក្រូចឆ្មារ​ មាន​ចម្ងាយជាង ៨០គីឡូម៉ែត្រ ប៉ុន្តែប្រសិនបើ​ធ្វើ​ដំណើរ​តាមផ្លូវមួយនេះ ពី​ស្ពាន​ស្ទឹងត្រង់-​ក្រូចឆ្មារ ទៅ​បុរី​រដ្ឋបាល ​មាន​ចម្ងាយ​តែ​ជាង ៦៥គីឡូម៉ែត្រតែប៉ុណ្ណោះ។

សម្រាប់ជំហានបន្ទាប់ មន្ទីរ​អភិវឌ្ឍ​ជនបទ​គ្រោង​បន្ត​ស្ថាបនា​ផ្លូវ​កៅស៊ូ ​​២២ខ្សែ ប្រវែង ២០៥គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ​៥ខ្សែ ​ប្រវែង ៣២គីឡូម៉ែត្រ។ ចំណែក ​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​មន្ទីរ​សាធារណខេត្ត​មាន​ប្រវែងជាង​​ ២២៩គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ ​ប្រវែងប្រមាណ ១១៥ គីឡូម៉ែត្រ ប្រើប្រាស់​រយៈពេល​​សាងសង់ចំនួន ៤២ខែ ដែល​ចំណាយ​ថវិកា​ប្រមាណ ១៣០លានដុល្លារ ហើយ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់នៅ​ដើម​ឆ្នាំ២០២៤ខាងមុខនេះ៕​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]