បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ

បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជី​បានចំនួន ៧លាន ៧​សែនក្បាលដី និងបានចេញបណ្ណបានចំនួន ៧លានបណ្ណ។ លើសពីនេះ ក្រសួងទើបបានវាស់វែងដីធ្លីចំនួន ៣លាន​ក្បាលដី និងចេញបណ្ណ​ចំនួន ៥៩ម៉ឺនបណ្ណ បន្ថែមទៀតផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១,៥ លាន​ក្បាល​ដី​ទៀតនោះ នឹងត្រូវ​វាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការវាស់វែងបញ្ចប់នេះនឹងធ្វើឱ្យ​ក្រសួង​​អាច​រៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ខណៈពេលនេះ ក្រសួងក៏កំពុងតែពន្លឿនបន្ថែមនូវដំណើរការ​វាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋនិងដីសហមូហភាព ក្នុងនោះមានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌ​របស់វត្តផងដែរ។

គួររំលឹកថា កន្លងមក នៅក្នុងប្រទេសកម្ពុជាមានវិវាទដីធ្លីទូទាំងប្រទេសចំនួន ១៥.៦៩០ករណី ហើយក្រសួងបានធ្វើការសម្របសម្រួលដោះស្រាយបានចំនួន ១៤.​៩១៩ ករណី គឺនៅសល់តែ ១.០​៤១ ករណី ទៀតប៉ុណ្ណោះ។ (អានបន្ថែម)

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ ធ្លាប់បានបញ្ជាក់ថា ក្រសួងបានចេញនូវដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]