បច្ចុប្បន្ន ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា

បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិ​​តក្រោមការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ​។​

ប្រភពដដែលបានបន្ថែមឱ្យដឹងថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។

បន្ថែមពីនេះ តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែ​រ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំ​​ប​ន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (​ឥសាន ឧត្តរ និងជួរភ្នំក្រវាញ)​ លាតសន្ធឹងលើផ្ទៃដីសរុប​ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។

ទន្ទឹមនឹងនេះផងដែរ  ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]