បញ្ហាប្រឈមចំពោះអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

តាមការសិក្សាថ្មីមួយរបស់ CBRE ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ កត្តាជម្រុញនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់នូវបញ្ហាប្រឈម និងឱកាស ចំពោះវិស័យនេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានមកដល់។

តម្លាភាពនៅក្នុងទីផ្សារ គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ដែលចាំបាច់ត្រូវបង្កើតបរិយាកាសអំណោយផលឲ្យកាន់តែច្រើនឡើងដល់ការធ្វើអាជីវកម្ម។ កង្វះកម្លាំងពលកម្មដែលមានជំនាញ និងភាពខុសគ្នានៃជំនាញជាមួយនឹងការងារ ក៏ជាកត្តាបង្អាក់អ្នកវិនិយោគឲ្យចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយផងដែរ។ ច្បាប់ស្តីពីកម្មសិទ្ធិដ៏តឹងរឹង និងកង្វះគោលនយោបាយខិតខំប្រឹងប្រែង ត្រូវបានចាត់ទុកថាជាឧបសគ្គដ៏ធំក្នុងការធ្វើឲ្យមានកំណើននៃឧស្សាហកម្មនៅក្នុងតំបន់ផងដែរ។

ទោះជាយ៉ាងណា ទំហំនៃទីផ្សារ កំណើនសហគ្រាសធុនតូច និងមធ្យម កំណើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ភាពចម្រុះនៃទីផ្សារ និងភាពខ្លាំងនៃទីផ្សារទេសចរណ៍ ទាំងអស់នេះត្រូវបានគេមើលឃើញថាជាឱកាសយ៉ាងធំសម្រាប់អនាគតនៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]