បារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា

វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។

អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ប្រធានបទសំខាន់ៗទាំង៤នោះ រួមមាន៖

១) ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Collective and non-collective Sanitation governance)

២) ជំនាញ និងអ្នកជំនាញក្នុងការគ្រប់គ្រងអនាម័យ (Skills and expertise in sanitation)

៣) ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Sanitation: an ecological service Economy and finance)

៤) ស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព (Financial stability of a sanitation service and Pricing models for collective and non-collective sanitation) ។

គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យទទួលបាននូវជំនាញការងារបច្ចេកទេស ការងារគ្រប់គ្រងអភិបាលកិច្ច និងការងារសេដ្ឋកិច្ចពាក់ព័ន្ធនិងវិស័យប្រព័ន្ធទឹកកខ្វក់ដោយផ្អែកលើប្រធានបទសំខាន់ៗទាំង៤ខាងលើ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]