ព័ត៌មានក្នុងស្រុក
គម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបាន ៩៥%
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ។ នេះបើតាមការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗនេះ។ វឌ្ឍនភាពការងាររបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២.៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រ...
អានបន្ថែមគម្រោងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីភ្នំពេញ សម្រេចបាន ៥៥ %
គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋ...
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ
រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេស...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាមានគម្រោងវិនិយោគថ្មី ៤១៤ ស្មើនឹង $៦,៩ ពាន់លាន កើន ៥៤%
នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើនពី ២៦៨ គម្រោងនៅឆ្នាំ២០២៣ ស្មើនឹង ៥៤%។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ។ គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតខាងលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៦.៩០០លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៤.៩២៧លានដុល្លារប៉ុណ្ណោះ។ សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ន...
អានបន្ថែមគម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា មានតម្លៃជាង ១៧០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងព្រែកជីកដ៏ធំ និងជាប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជាមួយនេះ ត្រូវបានប្រសិទ្ធនាមជា ព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% និងភាគច្រើន...
អានបន្ថែមក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ
ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្...
អានបន្ថែមរោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ
រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង...
អានបន្ថែមគម្រោងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅព្រះសីហនុ ចាប់ផ្តើមសង់ហើយ
គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Co...
អានបន្ថែមផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តា...
អានបន្ថែម