ព័ត៌មានក្នុងស្រុក
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល់ការផ្តល់ "ហិរញ្ញប្បទានបៃតង" និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការជំរុញការវិនិយោគបៃតង និងស្ថិរភាពសេដ្ឋកិច្ចក្នុងបរិបទសកល។ នេះបើយោងតាមជំនួបពិភាក្សា វាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយលោកស្រី Keiko Miwa នាយិកាប្រចាំតំប...
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា
ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្តបន្ទាយមានជ័យ និងសុខុមាលភាពនិស្សិតស្រីនៅខេត្តមណ្ឌលគិរី តាមរយៈក្របខ័ណ្ឌគម្រោង គូសាណូណិ រដ្ឋាភិបាលជប៉ុនបានបង្ហាញជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងសរុបចំនួន ៣០១,៩០៤ ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួនពីរ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គភាពទទួលជំនួយ បានចុះហត្...
អានបន្ថែមDigital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne
ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ កា...
អានបន្ថែមកម្ពុជាជំរុញការអភិវឌ្ឍទីក្រុងបៃតង តាមរយៈគំនិតផ្តួចផ្តើមអគារកាបូនទាប
ក្រសួងរៀបចំដែនដី និងអង្គការ GGGI ពង្រឹងភាពជាដៃគូ ដើម្បីបញ្ជ្រាបស្ថាបត្យកម្មប្រកបដោយចីរភាព និងការអនុវត្តដែលធន់នឹងអាកាសធាតុ ទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ កម្ពុជាកំពុងបង្កើនល្បឿននៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ខណៈដែលមន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិបានជួបជុំគ្នា ដើម្បីជំរុញយុទ្ធសាស្ត្រអគារកាបូនទាបរបស់ព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រស់ សាលីន រដ្ឋលេ...
អានបន្ថែមតភ្ជាប់ក្តីសង្ឃឹមសម្រាប់សិស្សសាលាដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់ដោយទូកចម្លង៖ វឌ្ឍនភាពនៃការស្ថាបនាស្ពានស្ទឹងឆ្វេងក្នុងខេត្តកំពង់ចាម
ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រុញការសាងសង់ស្ពានបេតុងប្រវែង ៨៤ ម៉ែត្រ ដំណាក់កាលទី ២ ដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាពក្នុងរដូវទឹកជំនន់។ គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យបច្ចេកទេសយ៉ាងដិតដល់លើការអនុវត្តបទដ្ឋានបច្ចេកទេស និងនិងសម្ទុះការងារ។ នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ...
អានបន្ថែមការធ្វើទំនើបកម្មវិស័យផ្លូវដែកកម្ពុជា៖ កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយអ្នកជំនាញជប៉ុនលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ
ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យរបាយការណ៍សិក្សាស្រាវជ្រាវបឋមពីទីប្រឹក្សាបច្ចេកទេសជប៉ុន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវដែកជាតិ រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកជាតិ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសយ៉ាងស៊ីជម្រៅជាមួយអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធមកពីប្រទេសជប៉ុន។ នារសៀលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំពិគ...
អានបន្ថែមប៉េង ហួត គ្រុប រៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងការប្រើប្រាស់ AI ជូនដល់និស្សិតអាហារូបករណ៍
កម្មវិធីទស្សនកិច្ចសិក្សារួមគ្នាជាមួយអង្គការមូលនិធិកុមារកម្ពុជា ផ្ដោតលើជំនាញវិជ្ជាជីវៈជាក់ស្ដែង និងការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងមុខវិទ្យាសិក្សា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីតម្រង់ទិសអាជីពការងារ និងទស្សនកិច្ចសិក្សាដ៏សំខាន់មួយ ជូនដល់សិក្ខាកាមប្រមាណ ១២០ រូប ដែលរួមមាននិស្សិតអាហារូបករណ៍ ប៉េង ហួត និងសិស្សានុសិស្សមកពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ កម្មវិធីនេះបានប្រព្រឹត្តទៅ...
អានបន្ថែមកម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ
កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ...
អានបន្ថែមឆ្នាំ២០២៥ ៖ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកម្ពុជា មានជាង ២៥ប៊ីលានដុល្លារអាម៉េរិក
នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា មានសរុបរហូតជាង ២៥ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែង គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្...
អានបន្ថែមរយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ
នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំចេញ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុម...
អានបន្ថែម